កម្ចីទិញផ្ទះ

កម្ចីទិញផ្ទះពី ហ្វឺស ហ្វាយនែន ផ្ដល់ឱកាសសម្រាប់គ្រួសារចំណូលទាប និងមធ្យម ទទួលបានផ្ទះដំបូងរបស់ខ្លួន។ ពួកគេអាចខ្ចីបានរហូតដល់ ៨០% នៃតម្លៃផ្ទះ ហើយអាចបង់សង ក្នុងរយៈពេលរហូតដល់ ២០ឆ្នាំ។ កម្ចីទិញផ្ទះផ្ដល់ជូននូវអត្រាការប្រាក់ល្អប្រសើរ និងមធ្យោបាយបង់ប្រាក់ងាយស្រួល ហើយថែមទាំងអនុញ្ញាតិអោយមានអ្នកចូលរួមខ្ចី បានរហូតដល់ ៣នាក់ (បងប្អូនបង្កើត)។

 កម្ចីសាងសង់ផ្ទះ

កម្ចីសាងសង់ផ្ទះពី ហ្វឺស ហ្វាយនែន ផ្ដល់ឱកាសសម្រាប់គ្រួសារចំណូលទាប និងមធ្យម ទទួលបានផ្ទះដំបូងរបស់ខ្លួន តាមរយៈការសង់ផ្ទះថ្មី នៅលើដីរបស់ខ្លួន។ ពួកគាត់អាចខ្ចីបានរហូតដល់ ៨០% នៃតម្លៃផ្ទះ ហើយអាចបង់សង ក្នុងរយៈពេលរហូតដល់ ២០ឆ្នាំ។

កម្ចីទិញសាងសង់ផ្ទះផ្ដល់ជូននូវអត្រាការប្រាក់ល្អប្រសើរ និងមធ្យោបាយបង់ប្រាក់ងាយស្រួល ហើយថែមទាំងអនុញ្ញាតិអោយមានអ្នកចូលរួមខ្ចី បានរហូតដល់ ៣នាក់ (បងប្អូនបង្កើត)។

 កម្ចីកែលម្អរផ្ទះ

កម្ចីកែលម្អរផ្ទះពី ហ្វឺស ហ្វាយនែន ផ្ដល់ឱកាសសម្រាប់គ្រួសារចំណូលទាប និងមធ្យម អាចរស់នៅក្នុងផ្ទះសមរម្យ ប្រកបដោយកិត្តិយស និងសុវត្ថិភាព តាមរយៈការកែលម្អរផ្ទះរបស់ពួកគាត់អោយមានសភាពប្រសើរឡើង។ ពួកគាត់អាចខ្ចីបានរហូតដល់ ១០០% នៃគម្រោងកែលម្អរ ហើយអាចបង់សង ក្នុងរយៈពេលរហូតដល់ ១០ឆ្នាំ។ កម្ចីកែលម្អផ្ទះផ្ដល់ជូននូវអត្រាការប្រាក់ល្អប្រសើរ និងមធ្យោបាយបង់ប្រាក់ងាយស្រួល ហើយថែមទាំងអនុញ្ញាតិអោយមានអ្នកចូលរួមខ្ចី បានរហូតដល់ ៣នាក់ (បងប្អូនបង្កើត)។

កម្ចីទិញដី

កម្ចីទិញដីលំនៅដ្ឋានពី ហ្វឺស ហ្វាយនែន ផ្ដល់ឱកាសសម្រាប់គ្រួសារចំណូលទាប និងមធ្យម ដែលគ្រោងមានផ្ទះដំបូងជាកម្មសិទ្ធិខ្លួន អាចខ្ចីបានរហូតដល់ ៨០% នៃតម្លៃដី ក្នុងរយៈពេលរហូតដល់ ១០ឆ្នាំ។ កម្ចីទិញដីលំនៅដ្ឋាន ផ្ដល់ជូននូវអត្រាការប្រាក់ល្អប្រសើរ និងមធ្យោបាយបង់ប្រាក់ងាយស្រួល ហើយថែមទាំងអនុញ្ញាតិអោយមានអ្នកចូលរួមខ្ចី បានរហូតដល់ ៣នាក់ (បងប្អូនបង្កើត)។

កម្ចីអចលនទ្រព្យធានា

កម្ចីអចលនទ្រព្យធានាអោយត្រូវបានប្រើប្រាស់បន្ថែមដោយអតិថិជនចាស់ ឬអតិថិជនថ្មី ដើម្បីទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ ឬសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនដូចជាទិញម៉ូតូ ឬរថយន្ត ។

តាមរយៈកម្ចីនេះ បានផ្តល់ឧិកាសដល់អតិថិជនអាចប្រើប្រាស់តម្លៃផ្ទះដែលពួកគាត់មាន ប្តូរទៅជាតម្លៃផ្នែកហិរញ្ញវត្ថុ នៅពេលដែលពួកគាត់ត្រូវការប្រើប្រាស់វាជាចាំបាច់ ។

អចលនទ្រព្យសម្រាប់លក់

បង្ហាញព័ត៌មានពីអចលនទ្រព្យដែលកំពុងដាក់លក់ក្រោមតម្លៃទីផ្សារ។

មជ្ឈមណ្ឌលទិញ-លក់អចលនទ្រព្យ

ស្ថាប័នយើងខ្ញុំមានសេចក្ដីសោមនស្សសូមប្រកាសថា គេហទំព័រនេះអនុញ្ញាតឲ្យអស់លោកអ្នកអាចដាក់លក់អចលនទ្រព្យ និងស្រាវជ្រាវរកមើលអ្នកផ្គត់ផ្គង់គ្រឿងសំណង់ អ្នកម៉ៅការសំណង់ និងប្រភេទនៃសម្ភារសំណង់ផ្សេងៗ ។ លើសពីនេះទៅទៀត លោកអ្នកក៏អាចគណនាដើម្បីប៉ាន់តម្លៃសាងសង់ផ្ទះរបស់អ្នក​ក៏បាន។

ប្រសិនបើអ្នកចង់ដាក់លក់អចលនទ្រព្យរបស់អ្នកនៅលើគេហទំព័រនេះ អ្នកអាចចុចលើ  login | Join  ដើម្បីបង្កើតគណនី រួចហើយលោកអ្នកអាចធ្វើការផ្សព្វផ្សាយបាន។

ស្ថាប័នយើងខ្ញុំស្វាគមន៍ម្ចាស់ក្រុមហ៊ុនគ្រឿងសំណង់ ឬអ្នកផ្គត់ផ្គង់គ្រឿងសំណង់ ដែលចង់ផ្សព្វផ្សាយផលិតផល ឬលេខទំនាក់ទំនងរបស់ខ្លួន នៅលើគេហទំព័រនេះដោយឥតគិតថ្លៃ។ សូមទាក់ទងតាមរយៈ អ៊ីម៉ែល ៖ info@firstfinance.biz ឬលេខទូរសព្ទ ៖ 012 525398​

ចំណេះដឹងបន្ថែម

ស្វែងយល់បន្ថែម

សូមស្វែងយល់បន្ថែមពីអត្ថប្រយោជន៍កម្ចីលំនៅដ្ឋានរបស់ ហ្វឺស ហ្វាយនែន

តើត្រូវត្រៀមខ្លួនដូចម្តេចខ្លះ មុនពេលអ្នកចង់ទិញ ជាលើកដំបូង

ប្រការដែលគួរយល់ដឹងនៅពេលដែលចង់ទិញផ្ទះបង់រំលោះ ឬប្រើកម្ចីលំនៅដ្ឋានពីស្ថាប័នហិរញ្ញវត្ថុ

ស្វែងយល់ពីប្រភេទប្លង់កម្មសិទ្ធិលើអចលនទ្រព្យ និងប្រសិទ្ធិភាពច្បាប់

ការិយាល័យកណ្ដាលភ្នំពេញ 

អគារលេខ២៩៦​ ផ្លូវលេខ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទលេខ ៖ 093 666 635

Newsletter