ខ្ញុំឈ្មោះនីកា​ អាយុ២០ឆ្នាំ ជានិសិត្សឆ្នាំទី៣នៃសាកលវិទ្យាល័យច្បាប់ផ្នែកសេដ្ឋកិច្ចនិងធនាគាហើយផងដែរជាបុគ្គលិកហាត់ការផ្នែកហិរញ្ញវត្ថុនៅ ហ្វឺស ហ្វាយនែន។ ការសិក្សារៀនពីគ្រូនៅក្នុងថា្នក់បានផ្តល់ចំនេះដឹងពីហិរញ្ញវត្ថុយ៉ាងល្អសំរាប់ខ្ញុំ រីឯការងារនៅ ហ្វឺស ហ្វាយនែន​ ក៏បានផ្តល់ឲ្យខ្ញុំរីកចម្រើនភាពវិជ្ជាជីវៈមួយកម្រិតទៀត។

ខ្ញុំចូលរួមជាមួយ ហ្វឺស ហ្វាយនែន ក្នុងខែ​ តុលា ឆ្នាំ ២០១៦ ដោយខ្ញុំបានដាក់ពាក្យតាមរយៈប្រព័ន្ធអ៊ីនធើណេត។ នៅក្នុងការងាវិជ្ជាជីវៈជាក់ស្តែងពិតជាមានរឿងដែលត្រូវរីកចម្រើនជាច្រើន។ ទោះជាយ៉ាងណាក៏ដោយខ្ញុំមានបងៗរួមការងារជាមួយខ្ញុំបានជួយឲ្យខ្ញុំយល់ពីកាងារជាច្រើន។

រឿងដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា វប្បធម៏នៅ ហ្វឺស ហ្វាយនែន ពិតជាអស្ចារ្យណាស់។ គ្រប់គ្នាមានភាពរួសរាយរាក់ទាក់ ភាពកក់ក្តៅ និងចេះជួយគ្នា ហើយខ្ញុំមិនមានអារម្មណ៍សំពាធពីការងារទេ។​ ប្រធានក្រុមរបស់ខ្ញុំជួយឲ្យខ្ញុំរីកចំរើនច្រើនណាស់ដូចជា បង្រៀនខ្ញុំ ផ្តល់ទំនួលខុសត្រូវដល់ខ្ញុំ កែតម្រូវខ្ញុំដោយរាបសារពេលខ្ញុំជួបបញ្ហា និង ផ្តល់សិទ្ធអំណាចដល់ខ្ញុំពេលខ្ញុំអាចទទួលខុសត្រូវបាន។ ខ្ញុំពិតជាមើលឃើញខ្លួនឯងផ្លាស់ប្តូរច្រើនណាស់តំាងពីបានចូលរួមក្នុង ហ្វឺស ហ្វាយនែន។ ខ្ញុំអាចរៀនទំនាក់ទំនងជាមួយមនុស្សថ្មីៗ រៀនធ្វើការងារផ្សេងៗ សម្របទៅនឹងភាពបត់បែន និងធ្វើការពេលប្រថុចញ៉ុច។

ខ្ញុំពិតជាកោតសរសើរនូវទស្សនវិស័យ និង បេសសកម្មរបស់ ហ្វឺស ហ្វាយនែន ខ្លាំងណាស់ក្នុងការជួយដល់ប្រជាជនខ្មែរដែលមានចំណូលទាបឲ្យមានលទ្ធភាពមានលំនៅដ្ឋានផ្ទាល់ខ្លួន។ ជាងនេះទៅទៀតខ្ញុំពិតជាសរសើរបុគ្គលិកគ្រប់គ្នានៅ ហ្វឺស ហ្វាយនែន ដែលមានឆន្ទៈក្នុងការរៀនសូត្រនិងអភិវឌ្ឍន៍នូវសមត្ថភាពផ្ទាល់ខ្លួនបន្ថែមដើម្បីបំពេញតម្រូវការអតិថិជន។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ ហ្វឺស ហ្វាយនែន ដែលបានផ្តល់ឪកាសដល់ខ្ញុំក្នុងការបម្រើដល់ប្រទេសនិងប្រជាជនរបស់ខ្ញុំ។​ ខ្ញុំស្រលាញ់ ហ្វឺស​ ហ្វាយនែន។

ចាន់ សូនីកា

បុគ្គលិកហាត់ការផ្នែកហិរញ្ញវត្ថុ

ខ្ញុំជាមន្រ្តីប្រឹក្សាឥណទានរបស់ ហ្វឺស ហ្វាយនែន ម្នាក់កាលពីខែកក្កដា ឆ្នាំ២០១៥។
ខ្ញុំមកពីខេត្តកំពង់ចាម ហើយខ្ញុំធ្លាប់ធ្វើការនៅស្ថាប័នមីក្រូហិរញ្ញវត្ថុតូចមួយដែលផ្តល់កម្ចីបន្តិចបន្ទួចដល់អតិថិជន។ ខ្ញុំមកភ្នំពេញព្រោះចង់ស្វែងរកបំនិនថ្មីសំរាប់ជីវិតក្នុងវិជ្ជាជីវៈរបស់ខ្ញុំ។​ មូលហេតុដែលខ្ញុំជ្រើសរើសធ្វើការនៅ ហ្វឺស ហ្វាយនែន ពីព្រោះខ្ញុំបានឃើញភាពល្អប្លែកត្រង់ថា ហ្វឺស ហ្វាយនែន មានឯកទេសខាងផ្តល់កម្ចីសំរាប់ប្រជាជនខ្មែរដែលមានជីវភាពមធ្យម និងក្រោមមធ្យមឲ្យមានឪកាសក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន។

ខ្ញុំពិតជាចូលចិត្តបរិយាកាសការងារនៅ ហ្វឺស ហ្វាយនែន ជាខ្លាំងពីព្រោះខ្ញុំឃើញថាគ្រប់គ្នាចាប់តាំងពីឋានៈប្រធានគ្រប់គ្រងដល់ឋានៈបុគ្គលិកធម្មតាបានទទួលការគោរពដោយស្មើរភាពដូចគ្នា​ ហើយនិងមានភាពរួសរាយរាក់ទាក់ដល់គ្នាទៅវិញទៅមកដូចជាគ្រួសារ។ ខ្ញុំមិនទទួលអារម្មណ៍សំពាធពីឋាននុក្រមនៃតួនាទីឡើយ តែបានទទួលអារម្មណ៍នៃដៃគូរការងារដ៏ល្អសំរាប់ខ្ញុំ។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលខ្ញុំអាចធ្វើជាមន្រ្តីប្រឹក្សាឥណទានរបស់់ ហ្វឺស ហ្វាយនែនម្នាក់ពីព្រោះខ្ញុំបានជួយប្រឹក្សាដល់ប្រជាជនកម្ពុជាដែលមិនបានទទួលជំនួយផ្នែកហិរញ្ញវត្ថុដើម្បីមានផ្ទះផ្ទាល់ខ្លួន។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានឃើញអតិថិជនរបស់ខ្ញុំផ្លាស់ប្តូរពីផ្ទះជួលទៅផ្ទះផ្ទាល់ខ្លួនរបស់គាត់។ ខ្ញុំមានមោទនភាពណាស់ដែលការងាររបស់ខ្ញុំអាចរួមចំនែកជួយដល់សហគមន៍របស់ខ្ញុំ។

ចន្ទី វាសនា

មន្រ្តីប្រឹក្សាឥណទាន