កម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំ ២០២០
វាជាឱកាសសម្រាប់បុគ្គលិកទាំងអស់រាប់ចាប់ពីថ្នាក់ក្រោម ដល់ថ្នាក់លើ មានពេលសប្បាយរីករាយ និងបង្កើននូវភាពស្និតស្នាល រួមគ្នា និងជាពិសេស ដើម្បីស្វែងយល់ពីសារសំខាន់ៗ សម្រាប់ទិសដៅយុទ្ធសាស្ត្រឆ្នាំថ្មី។
វាជាឱកាសសម្រាប់បុគ្គលិកទាំងអស់រាប់ចាប់ពីថ្នាក់ក្រោម ដល់ថ្នាក់លើ មានពេលសប្បាយរីករាយ និងបង្កើននូវភាពស្និតស្នាល រួមគ្នា និងជាពិសេស ដើម្បីស្វែងយល់ពីសារសំខាន់ៗ សម្រាប់ទិសដៅយុទ្ធសាស្ត្រឆ្នាំថ្មី។
ហ្វឺស ហ្វាយនែន (FIRST FINANCE) កំពុងផ្ដល់សេវាប្រឹក្សាដោយឥតគិតប្រាក់ លើបញ្ហាអចលនទ្រព្យ ទៅដល់អតិថិជន និងសាធារណៈជន បន្ទាប់ពីបុគ្គលិកជំនាញរបស់ខ្លួនបានទទួលការបណ្ដុះបណ្ដាល។
អ្នកដទៃតែងសួរយើងថា ហេតុអ្វីបានជាយើងដាក់កម្រិតខ្លួនឯងបែបនេះ ផ្តល់តែកម្ចីលំនៅដ្ឋានតែមួយមុខ។ បើយើងផ្តល់សេវាផ្សេងបន្ថែម ប្រហែលយើងអាចទទួលបានចំណូលល្អជាងនេះ។
ហ្វឺស ហ្វាយនែន បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណៈគ្រប់គ្រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Musoni ដែលមានមូលដ្ឋាននៅក្នុងប្រទេសកេនយ៉ា នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៩ ។
ខែកុម្ភៈ ២០១៩ ៖ បន្ទាប់ពីទទួលបានការបណ្តុះបណ្ដាលពីមន្ត្រីជំនាញមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បុគ្គលិកជំនាញ របស់ ហ្វឺស ហ្វាយនែន បានផ្ដល់វគ្គបណ្ដុះបណ្ដាលបន្តដល់បុគ្គលិកពាក់ព័ន្ធ ចំនួន ២៥នាក់។
សម្រាប់រដូវកាលទី ២ នេះ កម្មវិធី ប្រាប់ត! ចំណេញត! បានរកឃើញអ្នកឈ្នះរង្វាន់ធំ គឺ អ្នកស្រី ជា សុខប៉ី ដែលមានសំណាងឈ្នះរង្វាន់ធំ ម៉ូតូម៉ាក ហុងដា ឌ្រីមសង់ សេរីឆ្នាំ ២០១៩ មួយគ្រឿង ពីការចាប់ឆ្នោតផ្សងសំណាង។