សំនួរ ៖ ហេតុអ្វីពិន្ទុឥណទានរបស់ខ្ញុំមានសារសំខាន់? តើខ្ញុំអាចទទួលបានពិន្ទុឥណទានរបស់ខ្ញុំនៅទីណា?

ចម្លើយ ៖

ការិយាល័យឥណទានកម្ពុជាមានតួនាទីកត់ត្រា រក្សាទុក និងធ្វើបច្ចុប្បន្នភាព រាល់ទិន្នន័យរបស់អតិថិជនសេវាហិរញ្ញវត្ថុទាំងអស់ ក្នុងប្រទេសកម្ពុជា។ ព័ត៌មានទាំងនេះនឹងត្រូវបានប្រើប្រាស់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីវាយតម្លៃហានិភ័យក្នុងការផ្ដល់កម្ចីដល់អតិថិជនដោយការវិភាគលើប្រវត្តិបង់សងរបស់អតិថិជន។ ពេលដែលអតិថិជនម្នាក់មានប្រវត្តិឥណទានកាន់តែល្អ នោះហានិភ័យមានកាន់តែទាបក្នុងការផ្ដល់កម្ចីដល់គាត់។ ជារួម ប្រសិនបើអតិថិជនម្នាក់មានប្រវត្តិឥណទានល្អ ធ្វើឲ្យគាត់ងាយស្រួលក្នុងការទទួលបានកម្ចី។

សំនួរ ៖ តើតម្រូវឲ្យមានអ្វីខ្លះ ដើម្បីទទួលបានកម្ចីពី ហ្វឺស ហ្វាយនែន?

ចម្លើយ ៖

  • លោកអ្នកត្រូវមានអាយុចន្លោះ 18-65ឆ្នាំ
  • មានប្រវត្តិឥណទានល្អ
  • អ្នកអាចជាអ្នកប្រកបអាជីវកម្ម ឬអ្នកធ្វើការ ដែលមានចំណូលទៀងទាត់

សំនួរ ៖ តើខ្ញុំអាចខ្ចីបានច្រើនបំផុតប៉ុន្មាន?

ចម្លើយ ៖

សំណួរនេះមានការលំបាកក្នុងការឆ្លើយ ថាតើអ្នកអាចខ្ចីបានចំនួនប៉ុន្មាននៅពេលនេះ ដោយវាអាស្រ័យលើប្រភេទកម្ចី។ យើងត្រូវការសិក្សាលើចំណូល ចំណាយ របស់អ្នក និងប្រភេទអចលនទ្រព្យ ដែលអ្នកនឹងទិញ ឬជួសជុល។ ទោះបីយ៉ាងណា យើងអាចបញ្ជាក់ថា សម្រាប់កម្ចីទិញផ្ទះទូទៅ អ្នកត្រូវមានប្រាក់យ៉ាងតិច ២៥% នៃតម្លៃផ្ទះដែលអ្នកចង់ទិញ។ សម្រាប់អ្នកធ្វើការក្នុងការិយាល័យដែលពួកគេអាចជា គូសង្សារ គូដណ្ដឹង ឬប្ដីប្រពន្ធដែលរៀបការរួច ពួកគេអាចទទួលបានកម្ចីពិសេសដែលហៅថាកម្ចីផ្ទះដំបូង រហូតដល់ ១០០% នៃតម្លៃផ្ទះ ដើម្បីទិញផ្ទះដំបូងរបស់ពួកគេ។

សំនួរ ៖ តើខ្ញុំអាចស្នើកម្ចីផ្សេងដែលមិនទាក់ទងនឹងផ្ទះសម្បែង ដូចជា កម្ចីអាជីវកម្ម ឬកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនបានដែរឬទេ?

ចម្លើយ ៖

បើលោកអ្នកមិនមែនជាអតិថិជនរបស់ ហ្វឺស ហ្វាយនែន នោះលោកអ្នកមិនអាចស្នើប្រភេទកម្ចីផ្សេង បានទេ។ ព្រោះកម្ចីទាំងនោះ គឺសម្រាប់ផ្តល់ជូនជាពិសេសដល់អតិថិជនដែលមានកម្ចីទាក់ទងនឹងលំនៅដ្ឋានហើយប៉ុណ្ណោះ ។ លោកអ្នកអាចយកកម្ចីទាំងនោះបន្ថែមដោយមិនចាំបាច់បង់ផ្តាច់កម្ចីចាស់ និងអាចខ្ចីបានរហូតដល់ ១០ឆ្នាំ ។

សំណួរ ៖ ហេតុអ្វីខ្ញុំត្រូវទិញធានារ៉ាប់រងអគ្គិភ័យសម្រាប់ផ្ទះរបស់ខ្ញុំ?

ចម្លើយ ៖

ផ្ទះមានសារសំខាន់ណាស់សម្រាប់គ្រួសារនីមួយៗ ។ ការបាត់បង់ផ្ទះសម្បែងគឺដូចជាការបាត់បង់អ្វីៗគ្រប់យ៉ាង។ ទោះបីយ៉ាងណា ការទិញធានារ៉ាប់រងអគ្គិភ័យនឹងជួយអ្នកប្រសិនបើអ្នកអាចជួបនឹងសោកនាដកម្មនេះ។  ហ្វឺស ហ្វាយនែន ជួយសម្របសម្រួលអតិថិជនរបស់ខ្លួនក្នុងការទិញធានារ៉ាប់រងអគ្គិភ័យនេះ នៅក្នុងតម្លៃពិសេសមួយ ប្រសិនបើគាត់ជ្រើសរើសទិញតាមរយៈដៃគូរបស់យើង។

សំណួរ ៖ តើ ហ្វឺស ហ្វាយនែន ផ្ដល់កម្ចីអ្វីខ្លះ?

ចម្លើយ ៖

ហ្វឺស ហ្វាយនែន មានប្រភេទកម្ចីចំនួនបួនធំៗ ៖

១. កម្ចីទិញផ្ទះ

កម្ចីទិញផ្ទះរបស់ ហ្វឺស ហ្វាយនែន បានអនុញ្ញាតឲ្យក្រុម​គ្រួសារដែល​មានចំណូលទាប និងមធ្យម មាន​ផ្ទះ​ទីមួយ​ជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យើង​ផ្តល់​លទ្ធភាព​ឲ្យ​អតិថិជន​ខ្ចី​បាន​រហូតដល់ ៨៥% នៃតម្លៃ​ផ្ទះ​ ក្នុង​រយៈ​ពេល​​២០ឆ្នាំ ជាមួយអត្រាការប្រាក់​ដែលមានលក្ខណៈ​​ប្រកួតប្រជែង ហើយ​​​អនុញ្ញាតឲ្យអតិថិជនរួម​គ្នាខ្ចីបានដល់ទៅ ៣នាក់ (បងប្អូនបង្កើត) ។

២. កម្ចីសាងសង់ ជួសជុលផ្ទះ

កម្ចីសាងសង់ផ្ទះ គឺជាផលិតផលសំខាន់មួយទៀតរបស់​យើង ដែលអាចផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុរយៈពេល​​វែង​សម្រាប់អ្នកមានបំណងសាងសង់ផ្ទះថ្មីលើ​ផ្ទៃដី​ដែល​មាន​​ស្រាប់ ឬជួសជុលផ្ទះដែលមានស្រាប់។ អតិថិជនអាចខ្ចីបានរហូតដល់ ១០០% នៃគម្រោងសាងសង់ ឬជួសជុល​ជាមួយរយៈពេលវែងរហូតដល់ ២០ឆ្នាំ ។

៣.​ កម្ចីទិញដីលំនៅដ្ឋាន

កម្ចីទិញដីលំនៅដ្ឋាន ជាផលិតផលសំខាន់មួយ ដែល​មាន​រយៈពេល​វែងសម្រាប់អ្នកមានបំណងទិញដីទុកសាងសង់​លំនៅដ្ឋាន ។ អតិថិជនអាចខ្ចីបានរហូតដល់ ៦៥% នៃតម្លៃ​ដី ជាមួយរយៈពេលរហូតដល់ ២០ ឆ្នាំ។

៤. កម្ចីអចលនទ្រព្យធានា

កម្ចីអចលនទ្រព្យធានា ត្រូវ​បានបន្ថែមលើផលិតផល​​ផ្ទះ​​សម្បែង​​​ដែលមានស្រាប់ ដើម្បី​ជួយ​អតិថិជន​របស់ ហ្វឺស ហ្វាយនែន ក្នុងការទិញសម្ភារៈប្រើប្រាស់ ក៏ដូចជាបង្កើត ឬពង្រីកអាជីវកម្មរបស់ពួកគេ ។ ប្រាក់កមី្ចនេះអនុញ្ញាតឲ្យ អតិថិជនរបស់យើង អាចប្រើប្រាស់អចលនទ្រព្យរបស់ពួក គាត់ ក្នុងការចាប់យកឱកាសផ្នែកហិរញ្ញវត្ថុផ្សេងៗទៀត។ រយៈពេលបង់សងរបស់កម្ចីនេះគឺរហូតដល់ ១០ ឆ្នាំ ។

សំណួរ ៖ តើខ្ញុំអាចទទួលបានកម្ចីពី ហ្វឺស ហ្វាយនែន ដោយវិធីណា?

ចម្លើយ ៖

អ្នកអាចទៅដល់សាខា ហ្វឺស ហ្វាយនែន ដោយផ្ទាល់ ឬទាក់ទងមកយើងខ្ញុំ តាមរយៈលេខទូរសព្ទ (០៩៣ ៦៦៦៦ ៣៥​) ដើម្បីស្នើកម្ចី។ បុគ្គលិកជួរមុខយើងខ្ញុំនឹងសួរនាំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមួយចំនួន ​និងឲ្យអ្នកជួបមន្ត្រីប្រឹក្សាឥណទានដើម្បីប្រឹក្សាយោបល់ពីលក្ខខណ្ឌកម្ចីដែលអ្នកត្រូវការ។

អ្នកក៏អាចស្នើកម្ចីតាមរយៈទំព័រ Facebook ឬគេហទំព័រ របស់យើងតាមរយៈទូរសព្ទដៃរបស់អ្នក។

សំណួរ ៖ តើ ហ្វឺស ហ្វាយនែន មានសាខានៅខេត្តណាខ្លះ?

ចម្លើយ ៖

លោកអ្នកអាចចុះទៅដល់សាខាណាមួយរបស់ ហ្វឺស ហ្វាយនែន​។ ហ្វឺស ហ្វាយនែន​ មានសាខា ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តកំពត។ សាខាទាំងនេះ ក៏បម្រើសេវាទៅដល់ខេត្តកណ្តាល តាកែវ កែប កំពង់សឺ្ព ប៉ៃលិន ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំផងដែរ។

សំណួរ ៖ តើខ្ញុំអាចបង់សងកម្ចី ហ្វឺស ហ្វាយនែន ដោយវិធីណា?

ចម្លើយ ៖

អ្នកអាចបង់សងកម្ចី ហ្វឺស ហ្វាយនែន តាមរយៈភ្នាក់ងារ វីង ឬទ្រូម៉ានី ដោយឥតគិតថ្លៃ គ្រាន់តែបង្ហាញព័ត៌មាននៅលើកាតអតិថិជនរបស់អ្នក។

បើលោកអ្នកខ្ចីជាដុល្លារ ត្រូវបង់សងជាដុល្លារ តាមលេខកូដខាងក្រោម ៖

+លេខកូដ (Wing): ១១២០

+លេខកូដ (True Money): ១១២០

 

បើលោកអ្នកខ្ចីជាប្រាក់រៀល ត្រូវបង់សងជាប្រាក់រៀល តាមលេខកូដខាងក្រោម ៖

+លេខកូដ (Wing): ១១២១

+លេខកូដ (True Money): ១១២០

សំណួរ ៖ តើខ្ញុំត្រូវធ្វើដូចម្ដេច ប្រសិនបើខ្ញុំបាត់កាតអតិថិជន ហ្វឺស ហ្វាយនែន?

ចម្លើយ ៖

ប្រសិនបើអ្នកបាត់កាតអតិថិជន ហ្វឺស ហ្វាយនែន របស់អ្នក អ្នកអាចស្នើដល់បុគ្គលិករបស់យើងខ្ញុំ ដែលទទួលខុសត្រូវលើកម្ចីរបស់អ្នក ដើម្បីធ្វើកាតថ្មី ឬអ្នកអាចទៅដល់សាខាដែលនៅជិតលោកអ្នកផ្ទាល់ ដើម្បីស្នើធ្វើកាតថ្មី។

សំណួរ ៖ តើខ្ញុំត្រូវធ្វើដូចម្ដេច ប្រសិនបើខ្ញុំដឹងថា ខ្ញុំមិនអាចបង់សងកម្ចីទាន់ពេល?

ចម្លើយ ៖

ប្រសិនបើអ្នកដឹងថាអ្នកមិនអាចបង់សងកម្ចីទាន់ពេល អ្នកត្រូវទាក់ទងបុគ្គលិករបស់យើងខ្ញុំ ដែលទទួលខុសត្រូវលើកម្ចីរបស់អ្នកឲ្យបានឆាប់យ៉ាងហោចឲ្យបានមួយសប្តាហ៍មុនថ្ងៃដែលត្រូវបង់សង ដើម្បីប្រឹក្សារកដំណោះស្រាយដែលសមស្រប។

សំណួរ ៖ តើខ្ញុំត្រូវធ្វើដូចម្ដេច ប្រសិនបើខ្ញុំដឹងថា ខ្ញុំនឹងមានផលលំបាកក្នុងការបង់សងកម្ចី ក្នុងរយៈពេល ពីរ ឬបីខែខាងមុខ?

ចម្លើយ ៖

ប្រសិនបើអ្នកដឹងថាអ្នកមិនអាចបង់សងកម្ចីទាន់ពេល អ្នកត្រូវទាក់ទងបុគ្គលិករបស់យើងខ្ញុំ ដែលទទួលខុសត្រូវលើកម្ចីរបស់អ្នកឲ្យបានឆាប់យ៉ាងហោចឲ្យបានមួយសប្តាហ៍មុនថ្ងៃដែលត្រូវបង់សង ដើម្បីប្រឹក្សារកដំណោះស្រាយដែលសមស្រប។

សំណួរ ៖ តើខ្ញុំនឹងត្រូវបានគេពិន័យដែរឬទេ ប្រសិនបើខ្ញុំបង់រំលស់ដើម ឬបង់ផ្ដាច់កម្ចីរបស់ខ្ញុំអំឡុងរយៈពេលកម្ចី?

ចម្លើយ ៖

អ្នកអាចធ្វើការបង់រំលស់ប្រាក់ដើមក្នុងចំនួនណាមួយ នៅពេលណាមួយក៏បានដោយគ្មានពិន័យ ប៉ុន្តែអ្នកត្រូវរក្សាសមតុល្យសាច់ប្រាក់នៃប្រាក់កម្ចីដើមសរុបមិនឲ្យតិចជាង ៣០% ប្រសិនបើអ្នកចង់រំលស់ដើមក្នុងអំឡុងពេល 3 ទៅ ៥ឆ្នាំដំបូង ទៅតាមលក្ខខណ្ឌដែលបានចុះក្នុងកិច្ចព្រមព្រៀង។​  ក្រោយពី 3 ទៅ 5ឆ្នាំ អ្នកអាចរំលស់ដើមដោយមិនមានចំនួនកំណត់ និងមិនមានប្រាក់ពិន័យ។

ប្រសិនបើអ្នកចង់បង់ផ្ដាច់មុនពេលដែលបានកំណត់ ក្នុងលក្ខខណ្ឌនៃកិច្ចសន្យា នោះយើងខ្ញុំ តម្រូវឲ្យលោកអ្នកជូនដំណឹងជាមុនរយៈពេលបីខែ ព្រមជាមួយការពិន័យ ៣% នៃចំនួនកម្ចីដែលនៅសល់។ តែបើលោកអ្នកបង់ផ្ដាច់ នៅក្រោយពេលដែលបានកំណត់ក្នុងលក្ខខណ្ឌនៃកិច្ចសន្យា នោះមិនមានការពិន័យនោះទេ គ្រាន់តែលោកអ្នកជូនដំណឹងរយៈពេល ៣ខែ មុនជាការស្រេច ។

សំណួរ ៖ តើ ហ្វឺស ហ្វាយនែន គិតប្រាក់លើការផ្ដល់ប្រឹក្សាយោបល់ ទាក់ទងនឹងបញ្ហាអចលនទ្រព្យដែរឬទេ?

ចម្លើយ ៖

ហ្វឺស ហ្វាយនែន រីករាយផ្តល់ជូនការប្រឹក្សាយោបល់ពី ការផ្ទេរកម្មសិទ្ធិដែលជា ប្លង់រឹង ឬទន់ ការជ្រើសរើសបុរី ដីឡូដែលស្របច្បាប់ ដោយមិនគិតប្រាក់នោះទេ។ លោកអ្នកអាចជួបប្រឹក្សាផ្ទាល់ជាមួយបុគ្គលិកជំនាញរបស់យើខ្ញុំ តាមរយៈការជួបផ្ទាល់ ឬតាមរយៈទូរសព្ទ ៖ ០៩៣​ ៦៦៦៦ ៣៥

សំណួរ ៖ តើខ្ញុំអាចទទួលកម្ចីបន្ថែមពី ហ្វឺស ហ្វាយនែន ដោយវិធីណា?

ចម្លើយ ៖

អ្នកអាចទទួលបានកម្ចីបន្ថែម ដោយស្នើដល់បុគ្គលិកយើងខ្ញុំដែលទទួលខុសត្រូវលើកម្ចីរបស់អ្នក។ សំណើរបស់អ្នកនឹងត្រូវបានអនុម័ត ប្រសិនបើអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់សង និងបំពេញគ្រប់លក្ខខណ្ឌនៃកម្ចីបន្ថែម ជាពិសេសប្រសិនបើអ្នកមានប្រវត្តិបង់សងល្អ។

សំណួរ ៖ ប្រសិនបើខ្ញុំមានមតិយោបល់ ឬបញ្ហាណាមួយលើសេវាកម្មរបស់ ហ្វឺស ហ្វាយនែន តើខ្ញុំត្រូវធ្វើដូចម្ដេច?

ចម្លើយ ៖

អ្នកអាចទាក់ទងតាមរយៈទូរសព្ទ ៖ ០៩៣​ ៦៦៦៦ ៣៥

សំណួរ ៖ តើអ្វីខ្លះជាសិទ្ធិ និងកាតព្វកិច្ចអតិថិជន?

ចម្លើយ ៖

សិទ្ធិរបស់អតិថិជន

  1. មានសិទ្ធិបដិសេធផលិតផល និង/ឬសេវាកម្មនៅគ្រប់ដំណាក់កាល ណាមួយ​នៃការផ្តល់ជូន(អាស្រ័យទៅតាមដំណាក់ និងលក្ខខណ្ឌ ដែលបានចែង)។
  2. មានសិទ្ធិយល់ដឹងគ្រប់លក្ខខណ្ឌនៃផលិតផល និងសេវាកម្ម កិច្ចសន្យាខ្ចីបរិភោគ និងកិច្ចសន្យាបង្កើតហ៊ីប៉ូតែក មុនពេល​ ចុះហត្ថលេខា ឬ ផ្តិតមេដៃ។
  3. មានសិទ្ធិទទួលបានកិច្ចសន្យាខ្ចីបរិភោគ កិច្ចសន្សាបង្កើតហ៊ីប៉ូតែក កាលវិភាគសងត្រឡប់ នៅក្រោយពេលដកប្រាក់់
  4. មានសិទ្ធិទាមទារភាពយុត្តិធម៌ ការគោរព និងការមិនរើសអើងពី ហ្វឺស ហ្វាយនែន និងបុគ្គលិកទោះស្ថិតក្រោមកាលៈទេសៈ​ណា ក៏ដោយ។
  5. មានសិទ្ធិទទួលដឹងពីការចែករំលែកព័ត៌មានរបស់ខ្លួនទាក់ទងប្រាក់កម្ចី ទៅភាគីទីបី​។
  6. មានសិទ្ធិតវ៉ាពីផលិតផល និងសេវាកម្ម ព្រមទាំងដំណើរការ​ នៃការ​ផ្តល់ជូនដែលខុសពីអ្វីដែលបានព្រមព្រៀងក្នុងកិច្ចសន្យា។

កាតព្វកិច្ចិរបស់អតិថិជន

  1. រក្សាទុករាល់ឯកសារដែល ហ្វឺស ហ្វាយនែន ផ្តល់ឲ្យនៅទីកន្លែង ដែលសុវត្ថិភាព និងងាយស្រួលយកប្រើនៅពេលត្រូវការ
  2. ផ្តល់តែព័ត៌មានដែលពិតប្រាកដ និងជឿទុកចិត្តបាន
  3. ត្រូវគោរព និងអនុវត្តន៍ឲ្យបានពេលលេញ និងជូនដំណឹងមក ហ្វឺស ហ្វាយនែន តាមលក្ខខណ្ឌកិច្ចសន្យាខ្ចីបរិភោគ និងកិច្ចសន្យាបង្កើតហ៊ីប៉ូតែក។ និងកិច្ចសន្យាផ្សេងៗទៀតដែលទាក់ទងនឹងប្រាក់កម្ចី