សម្រាប់អតិថិជន ទាំងអស់ដែលបានណែនាំ មិត្តភក្តិ ឬញាតិជិតខាងរបស់លោកអ្នក​ ឲ្យមកប្រើប្រាស់កម្ចីហ្វឺស ហ្វាយនែន ចាប់តាំងពីថ្ងៃ នេះរហូតដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៨ នឹងទទួលបានទឹកប្រាក់ស្មើនឹង 0.2% នៃកម្ចីសរុបដែលបានអនុម័ត និងឧិកាសឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីមសង់ 2018។ សម្រាប់អ្នកដែលត្រូវបានគេណែនាំ (អតិថិជនថ្មី) នឹងទទួលបានការបញ្ចុះតម្លៃ ៥០%លើតម្លៃសេវារដ្ឋបាល និងឧិកាសឈ្នះម៉ូតូហុងដាឌ្រីមសង់ 2018 ។

កម្មវិធីនេះចាប់ផ្តើមចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៨

លក្ខខណ្ឌសម្រាប់អ្នកណែនាំ

  • លោកអ្នក(អ្នកណែនាំ)ចាំបាច់ត្រូវជាអតិថិជន ហ្វឺស ហ្វាយនែន ដែលកំពុងប្រើប្រាស់សេវាកម្ចីណាមួយរបស់ ហ្វឺស ហ្វាយនែន

លក្ខខណ្ឌទទួលបានទឹកប្រាក់ និងឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីមសង់ 2018

  • លោកអ្នក(អ្នកណែនាំ)ទទួលបានទឹកប្រាក់ ល្គឹកណាប្រាក់កម្ចីរបស់មិត្តភក្តិ ឬញាតិជិតខាងរបស់លោកអ្នកត្រូវបានអនុម័តដោយ ហ្វឺស ហ្វាយនែន (ទោះបីមិនទាន់ដកប្រាក់ក៏ដោយ) ។
  • ហ្វឺស ហ្វាយនែន នឹងជូនដំណឹងទៅកាន់លោកអ្នក(អ្នកណែនាំ)នៅពេលដែលកម្ចីរបស់មិត្តភក្តិ ឬញាតិជិតខាងត្រូវបានអនុម័ត តាមរយៈទូរសព្ទ ។
  • លោកអ្នកត្រូវអញ្ជើញមកបើកប្រាក់នៅការិយាល័យ ហ្វឺស ហ្វាយនែន ដោយភ្ជាប់មកជាមួយកាតអតិថិជន និងអត្តសញ្ញាណបណ្ណរបស់លោកអ្នក​ ។
  • ចំនួនលេខទូរសព្ទដែលលោកអ្នកបានផ្តល់មក ទោះជាបាន ឬមិនបានទទួលប្រាក់កម្ចីពី ហ្វឺស ហ្វាយនែន ក្តី ក៏ខាងយើងខ្ញុំនៅតែរក្សាចំនួនលេខទូរសព្ទទាំងនោះទុក​ដើម្បីធ្វើការចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់​ម៉ូតូហុងដាឌ្រីមសង់ 2018 ដែលនឹងធ្វើឡើងនៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៨ ។ លេខទូរសព្ទមួយមានតម្លៃស្មើនឹង​សន្លឹកឆ្នោតមួយសន្លឹក ដូច្នេះផ្តល់លេខទូរសព្ទកាន់តែច្រើន នឹងមានឱកាសកាន់តែច្រើនក្នុងការឈ្នះរង្វាន់នេះ ។

វិធីសាស្ត្រក្នុងការណែនាំ

  • លោកអ្នក(អ្នកណែនាំ)អាចផ្តល់លេខទូរសព្ទរបស់មិត្តភក្តិ ឬញាតិជិតខាងដែលចង់ខ្ចីប្រាក់ តាមរយៈវិធីសាស្ត្រដូចខាងក្រោម៖
    1. ទូរសព្ទមកប្រាប់ ឬផ្ញើរសារ លេខទូរសព្ទរបស់អ្នកដែលចង់ខ្ចី មកកាន់បុគ្គលិក ហ្វឺស ហ្វាយនែន ដែលមាននៅតាមសាខាខេត្តដែលលោកអ្នករស់នៅ ដូចខាងក្រោម​ រួមជាមួយលេខកូដអតិថិជន និងឈ្មោះរបស់លោកអ្នកជាការស្រេច៖
      • ភ្នំពេញ កណ្តាល កំពង់ស្ពឺ៖
        • សាខាពោធិ៍សែនជ័យ៖ 096 422 4617
        • សាខាចំការមន៖ 098 897 930
        • សាខាឬស្សីកែវ៖ 069 232988
      • បាត់ដំបង ប៉ៃលិន៖ 096 514 8482
      • សៀមរាប ឧត្តរមានជ័យ៖ 098 350 285
      • បន្ទាយមានជ័យ ប៉ោយប៉ែត៖ 070 716 275
      • កំពង់ចាម ត្បូងឃ្មុំ៖ 015 440369
      • កំពត៖ 096 849 6926
    2. ឬផ្ញើរសារតាមរយៈហ្វេសប៊ុក (Facebook Messenger) របស់ ហ្វឺស ហ្វាយនែន
    3. ឬប្រាប់លេខកូដអតិថិជន និងឈ្មោះរបស់លោកអ្នកទៅឲ្យមិត្តភក្តិ ឬញាតិជិតខាងរបស់អ្នក ប្រសិនបើពួកគាត់ចាប់អារម្មណ៍ និងចង់ទូរសព្ទមកកាន់ ហ្វឺស ហ្វាយនែន ដោយខ្លួនឯង ដើម្បីឲ្យគាត់អាចប្រាប់ពីលេខកូដ និងឈ្មោះរបស់លោកអ្នកដល់បុគ្គលិករបស់ ហ្វឺស ហ្វាយនែន ។

គម្រូសារតាមទូរសព្ទ ឬ Facebook Messenger

·        Tel: 012 324567 (លេខទូរសព្ទមិត្តភក្តិ ឬញាតិជិតខាងរបស់អ្នក)

·        Ref: 00xxxx (លេខកូដនៅលើកាតអតិថិជន របស់អ្នក)

 

លក្ខខណ្ឌផលិតផល និងសេវា

  • គ្រប់ផលិតផល

សម្គាល់៖

  • បុគ្គលិក របស់ ហ្វឺស ហ្វាយនែន ទាំងអស់មិនអនុញ្ញាតិឲ្យចូលក្នុងកម្មវិធីនេះទេ
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍

 

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកកាន់លេខ 023 997 937