គុណតម្លៃ– IRISE

សុចរិតភាព

ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើង យើង​ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងមានតម្លាភាព​​គ្រប់សកម្មភាពការងាររបស់យើង ។​

ការឆ្លើយតប

យើងតែងនៅកៀក​ស្និទ្ធជាមួយអតិថិជនគ្រប់គ្រាន់​ល្មម ដែលអាចឲ្យយើងផ្តល់ការ​យក​ចិត្ត​ទុកដាក់ និងឆ្លើយតប​តម្រូវការ​របស់ពួក​គាត់​ទាន់​ពេលវេលា។ យើងក៏មានទំនួលខុសត្រូវ​គ្រប់ទង្វើរ​របស់​យើង និងបើកចិត្តទូលាយ​ក្នុងការ​ទទួលយក​ការរិះ​គន់​ដើម្បីស្ថាបនា​ផងដែរ ។

ភាពច្នៃប្រឌិតខ្ពស់

យើងមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការស្វែងរក​ដំណោះ​ស្រាយ​ដែលមានប្រសិទ្ធិភាព​ដើម្បីបម្រើអតិថិជន​របស់​យើង​ឲ្យកាន់​តែ​ប្រសើរជាងមុន ។

 ភាពស្មើគ្នា

យើងមានមោទនភាពចំពោះការគោរព ការ​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ និងការបម្រើដល់អតិថិជន​ដោយស្មើភាពគ្នា ។

ឧត្តមភាព

ការងាររបស់យើងគឺធ្វើឡើងដោយអស់ពីកម្លាំងកាយចិត្ត។

ចំពោះ​គ្រួសារ ហ្វឺស ហ្វាយនែន (បុគ្គលិកនិងថ្នាក់ដឹកនាំ)

IRISE​ មានន័យថា យើងនៅតែព្យាយាម ធ្វើកិច្ចការរបស់យើងឲ្យកាន់តែល្អនិងប្រសើរជាងមុន។ យើងធ្វើប្រតិបត្តិការដែល​ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ប្រកបដោយភាពស្មោះត្រង់ និងមានតម្លាភាពជានិច្ច។​ ជាមួយនិងការច្នៃប្រឌិតខ្ពស់និងមានប្រសិទ្ធិភាពក្នុងការងារ​ យើងអាចបម្រើអតិថិជនរបស់យើងឲ្យកាន់តែល្អប្រសើរជាងមុន។​ យើងរួមគ្នាដើម្បីឲ្យការងាររបស់យើងកាន់តែមានសន្ទុះខ្លាំងទៅមុខ ក្នុងការលើកកម្ពស់ភាពយុត្តិធម៌​ក្នុងសង្គមកម្ពុជា។

ចំពោះអតិថិជនហ្វឺស ហ្វាយនែន

ដោយមានការជឿជាក់ទៅលើគុណតម្លៃ IRISE របស់ ហ្វឺស ហ្វាយនែន អតិថិជនរបស់យើង អាចធ្វើឲ្យ ជីវភាពគាត់កាន់តែប្រសើរឡើង ដើម្បីរស់ក្នុងភាពថ្លៃថ្នូរ សុវត្ថិភាព សុភមង្គល និងមានស្ថិរភាព តាមរយៈការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន។