ជុន សុថានី

អគ្គនាយិកា

លោកសី្រ ជុន សុថានី បានចាប់ផើ្តមអាជីពជាមួយ អង្គការទស្សនៈពិភពលោក ជាសវនករផ្ទៃក្នុង នៅក្នុងឆ្នំា ២០០២។ ចាប់តាំងពីពេលនោះមក លោកសី្រ មានការរីកចម្រើនយ៉ាងលឿនជាមួយ តួនាទីជាច្រើន រួមមានការគ្រប់គ្រង​​​​ការបង្កើតគម្រោង ការបង្កើតសំណើរ (Proposal Development) ការពិនិត្យការរីកចម្រើន និងការកសាង ទំនាក់ទំនងជាមួយម្ចាស់ជំនួយ។ នៅឆ្នំា២០០៧ លោកសី្រ បានក្លាយជាប្រធានផ្នែក អភិវឌ្ឍន៍ពាណិជ្ជកម្ម វីសិនហ្វាន់ កម្ពុជា ដែលលោកសី្រទទួលខុសត្រូវផ្នែករកមូលនិធិ ផ្នែកទីផ្សារ ផ្នែកទំនាក់ទំនង និងអភិវឌ្ឍន៍ផលិតផល។ ឆាំ្ន២០០៨ លោកសី្រ​ផា្លស់ទៅ​កុ្រមហ៊ុន វីង ដែលនៅ ទីនោះ លោកស្រីបានបង្កើតផែនការយុទ្ធសាស្ត្រ និងគ្រប់គ្រងការលក់ រួមទាំងការលើកទឹកចិត្តនិង ពងី្រក​ភ្នាក់ងារលក់ជាង៩០០នាក់។ លោកសី្រ សុថានីបានចូលបម្រើការជាមួយ ហ្វឺស ហ្វាយនែន នៅឆ្នំា ២០១១ ជានាយិកាផ្នែកហិរញ្ញវត្ថុ ហើយ ត្រូវបានតែងតាំងជាអគ្គនាយិកានៅខែ សីហា ឆ្នំា ២០១៤ ។ លោកសី្រ សុថានី បានទទួលបរិញ្ញបត្រគ្រប់គ្រង ផ្នែកគណនេយ្យ និងបានបន្តអនុបណ្ឌិតអភិវឌ្ឍអង្គភាពក្នុងការគ្រប់គ្រងកម្ចីខ្នាតតូច ។

ហេង សក្តា

ប្រធាននាយកដ្ឋានឥណទាន

លោក ហេង សក្តា ជាសមាជិកដែលបានធ្វើការយូរជាងគេជាមួយ ហ្វឺស ហ្វាយនែន ចាប់ផ្តើមដំបូង ជាមន្ត្រីរដ្ឋបាលឥណទានហើយបានរីកចម្រើនជាមួយតួនាទីមួយចំនួន និងបានទទួលការតែងតាំងជា ប្រធាននាយកដ្ឋានប្រតិបត្តិការនៅ ឆ្នំា ២០១៥។ គាត់ មានចំណេះដឹងទូលំទូលាយអំពីហិរញ្ញវត្ថុនិងទីផ្សារប្រទេសកម្ពុជាក្នុងរយៈពេលការងារ១០ឆ្នាំកន្លងមកនេះក្នុងជំនាញជាច្រើន និងបានទទួលការសិក្សាពីក្នុងស្រុកនិងក្រៅប្រទេស។ លោក សក្តា ទទួលបានអនុបណ្ខិតពីរផ្នែក គឺ អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ ធនាគារនិងធានារ៉ាប់រងសំរាប់អាស៊ីអាគ្នេយ៏ពីសាកលវិទ្យាល័យ ណាន់តេស Nantes (France) និង អនុបណ្ឌិតគ្រប់គ្រងហានិភ័យ ផ្នែកធានា រ៉ាប់រង ហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ។

ឆេង ប៊ុនហៀង

ប្រធាននាយកដ្ឋានគ្រប់គ្រងផ្នែកលក់

លោក ប៊ុនហៀង បានចូលបម្រើការនៅ ហ្វឺស ហ្វាយ​នែន នៅខែវិច្ចិកា ឆ្នាំ ២០១៨ ជាប្រធាន​គ្រប់​​គ្រង​ផ្នែកលក់។ គាត់បានចាប់ផ្តើមការងារនៅ អម្រឹត​ក្នុងឆ្នាំ ២០០៣ ដែលទីនោះគាត់បានធ្វើការនៅក្នុង​ថា្នក់គ្រប់គ្រងរយៈពេល ១០ឆ្នាំ ។ ប្រវត្តិការងាររបស់​លោកបានចាប់ផ្តើមពីថ្នាក់មូលដ្ឋាន គីចាប់ពីតួនាទី ជាអ្នកបើកបរ បេឡា បុគ្គលិកឥណទាន អនុប្រធាន​សាខា ប្រធានសាខា និងអនុប្រធានសាខាខេត្ត ប្រធានសាខាខេត្ត និងអនុប្រធានអភិវឌ្ឍផលិតផល​ឥណទាន ។
លោក ប៊ុនហៀង បានបញ្ចប់បរិញ្ញាបត្រផ្នែករដ្ឋបាល​ពាណិជ្ជកម្ម ជំនាញគណនេយ្យ និងហិរញ្ញវត្ថុក្នុង​ឆ្នាំ ២០០៧ ពីសាកលវិទ្យាល័យ បៀលប្រាយ និងភាសា​អង់គ្លេសពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ។

សាំង វណ្ណឌី

ប្រធាននាយកដ្ឋានទីផ្សារ

លោក វណ្ណឌីបានទទួលបរិញ្ញាបត្រផ្នែកប្រព័ន្ធព័ត៏មានគ្រប់គ្រងពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០០២។ មុនមកចូលរួមជាមួយ ហ្វឺស ហ្វាយនែន​ គាត់បានបំរើការជាអ្នកសម្របសម្រួលផ្នែកទីផ្សារនិងទំនាក់ទំនងរយៈពេល២​ឆ្នាំនិងបន្ទាប់មកជាប្រធានផ្នែកគ្រប់គ្រងផ្នែកផលិតសម្ភារៈផ្សព្វផ្សាយ​ជាង៧ឆ្នាំ នៅ វិសិនហ្វាន់​កម្ពុជា ដែលនៅទីនោះគាត់ជាអ្នកគ្រប់គ្រង និងអភិវឌ្ឍន៍យុទ្ធសាស្រ្តទំនាក់ទំនងប្រេនដ៍ និងទីផ្សារ។​​ លោក វណ្ណឌី ក៏មានបទពិសោធន៍ជាច្រើនឆ្នំាក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនិង​ អង្គការ​អន្តរជាតិ។ គាត់ចូលរួមជាមួយ ហ្វឺស ហ្វាយនែន ក្នុង ខែមីនា ឆ្នាំ២០១៦ ជាប្រធានផ្នែកទីផ្សារ។

ច្រឹក ស៊ីណេត

ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា

លោក ស៊ីណេត បាន​បម្រើការអស់រយៈពេលជាង១០ឆ្នាំក្នុងកិច្ចការស្ថាបនានិងអនុវត្តប្រព័ន្ធកុំព្យួទ័រ អនុវត្តសុវត្ថិភាពព័ត៌មានវិទ្យា គ្រប់គ្រងប្រព័ន្ធព័ត៌មាន យុទ្ធសាស្រ្តព័ត៌មានវិទ្យានិងអនុវត្តគំរោងជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុនិងធនាគារ ។ គាត់បានចូលរួម ហ្វឺស​ ហ្វាននែនជាប្រធានគ្រប់គ្រងព័ត៌មានវិទ្យានាខែមេសា ឆ្នាំ២០១៦។ មុនមកកាន់ ហ្វឺស​ ហ្វាយនែន គាត់ជាប្រធានគាំទ្រកម្មវិធីព័ត៌មានវិទ្យាដែលមានតួនាទីសម្របសម្រួលរវាងបុគ្គលិកបចេ្ចកទេសព័ត៌មានវិទ្យានិងបុគ្គលិកផ្នែកពាណិជ្ជកម្ម នៅអម្រឹត​រយៈពេល១ឆ្នាំ និងធ្លាប់ជាប្រធានគាំទ្រកម្មវិធីនិងបច្ចេកទេសនៅ វិសិនហ្វាន់កម្ពុជា។ គាត់បានទទួលបរិញ្ញាបត្រព័ត៌មានវិទ្យាពីសាកលវិទ្យាល័យមួយនៅក្រុងភ្នំពេញ។

វ៉េត វរលក្ខណ៍

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ

លោកសី្រ វរលក្ខណ៍ មានបទពិសោធន៍ជាង៧ឆាំ្ន ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ។ លោកស្រីវរលក្ខណ៍ ធា្លប់បម្រើការងារនៅតាមកុ្រមហ៊ុនគណនេយ្យ ក្រុមហ៊ុនធានារ៉ាប់រង និងអាជីវកម្មទូទៅ ។ លោកសី្រ ចូលបម្រើការងារនៅក្នុង ហ្វឺស ហា្វយនែន នាឆាំ្ន២០១២។ លោកស្រីវរលក្ខណ៍ បានបញ្ចប់ថា្នក់បរិញ្ញប័ត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ អនុបណិ្ឌតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និង បច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់ ACCA ។

ហួ ណាំគា

ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក ហួ ណាំគា បានចូលបម្រើការនៅ ហ្វឺស ហ្វាយនែន ជាប្រធានផ្នែក សវនកម្មផ្ទៃ​ក្នុង នៅខែមិថុនា ឆ្នាំ ២០១៨ ។ លោកមាន​បទពិសោធន៍ជាង ១០ឆ្នាំ ផ្នែកសវនកម្ម និង​ហិរញ្ញវត្ថុ ក្នុងវិស័យធនាគារ និងហិរញ្ញ​វត្ថុ ជាមួយ​ក្រុមហ៊ុនប្រឹក្សាយោបល់ និងក្រុម​ហ៊ុន អន្តរជាតិ។ បទពិសោធន៍របស់គាត់គឺពាក់ព័ន្ធ នឹងការត្រួតពិនិត្យ វាយតម្លៃ និងផ្តល់យោបល់​ លើការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃ​ក្នុង អភិបាលកិច្ច និងស៊ើបអង្កេតលើការ​កេង​បន្លំនៅក្នុងស្ថាប័ន ។ មុនពេលចូលរួមជាមួយ ហ្វឺស ហ្វាយនែន លោកបានកាន់តួនាទី​ជា​ច្រើន​​រួមមាន ប្រធានផ្នែកសវនកម្ម អនុប្រធាន​​​​​ត្រួត​​ពិនិត្យ​ហិរ​ញ្ញ​​-​វត្ថុ និងតួនាទី​មួយ​​ចំនួន​ក្នុង​តំណែង​​​គ្រប់​គ្រង ។
លោក ណាំគា បានបញ្ចប់បរិញ្ញាបត្រផ្នែក​ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យា​ល័យ​ច្បាប់ និងសេដ្ឋកិច្ច ហើយគាត់កំពុងបន្តការបញ្ជាក់​ពីគុណវុឌ្ឍិសវនកម្មរបស់គាត់ផងដែរ ។

ស៊ាន ម៉េងសែ

ប្រធាននាយកដ្ឋានធនធានមនុស្ស

ម៉េងសែ មានការរីកចម្រើនខ្ពស់ក្នុងអាជីពការងារ។ លោកបានប្រលូកចូលក្នុងវិស័យការងារបានជាង១០ឆ្នាំ ដោយចាប់ផ្តើមពីកម្រិតបុគ្គលិកធម្មតា រហូតដល់កម្រិតគ្រប់គ្រងក្នុងផ្នែកបណ្តុះបណ្តាល​ និងអភិវឌ្ឍ និងផ្នែកគ្រប់គ្រងធនធានមនុស្ស ដោយលោកមានបទពិសោធន៏ និងជំនាញពាក់ព័ន្ធនឹង ផ្នែកជ្រើសរើសបុគ្គលិក បង្កើតគោលនយោបាយធនធានមនុស្ស រដ្ឋបាល​បុគ្គលិក សម្របសម្រួលកិច្ចការធនធានមនុស្ស សំណងទូទាត់។ល។ លោកមានអត្តចរិកល្អប្រសើរ មានភាពអត់ធ្មត់ និងការតាំងចិត្តខ្ពស់។ អំពីការសិក្សា លោកបានទទួលអាហារូបករណ៍កម្រិតបរិញ្ញាបត្រពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ ២០០០ និងបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងក្នុងឆ្នាំ២០០៤ និងបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងក្នុងឆ្នាំ២០០៩។