HANCO Halbertsma

ប្រធានក្រុមប្រឹក្សាភិបាល

លោក ហានកូ ហាលបឺតស្មា គឺជាទីប្រឹក្សាផ្នែកយុទ្ធសាស្ត្រ សម្រាប់ធនាគារ ក្រុមហ៊ុនហិរញ្ញវត្ថុ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងទីផ្សារដែលកំពុងលេចធ្លោ និងសម្រាប់អ្នកវិនិយោគ​ដែលមាន​សក្ដានុពល​​​​ក្នុង​ស្ថាប័ន​​ហិរញ្ញវត្ថុ។ លោកបានធ្វើការ ក្នុងគម្រោងជាច្រើន ដូចជាជំនាញការ​អាជីវកម្ម​ធនាគារ មីក្រូហិរញ្ញវត្ថុ ហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ការគ្រប់គ្រង​ហានិភ័យ​ឥណទាន អភិបាលកិច្ចសាជីវកម្ម និងហិរញ្ញវត្ថុ អស់រយៈពេលជាង ២០ ឆ្នាំ។

ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ ហ្វឺស ហ្វាយនែន លោក ហានកូ កំពុងផ្ដល់ការគាំទ្រដល់​ក្រុមហ៊ុន លើផ្នែកយុទ្ធសាស្រ្ត ស្វែងរកមូលនិធិ ការគ្រប់គ្រងហានិភ័យឥណទាន និងហិរញ្ញវត្ថុ និងការ​កសាង​សមត្ថភាពធនធានមនុស្ស។

លោក ហានកូ ធ្លាប់ធ្វើជាប្រធានក្រុមប្រឹក្សាភិបាល ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ PRASAC ដែលជា​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុដ៏ធំក្នុងប្រទេសកម្ពុជា អស់រយៈពេល ៦ ឆ្នាំ។ បច្ចុប្បន្ន គាត់ក៏ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល របស់ក្រុមហ៊ុន Caspian Impact Investments Private Limited (CII) ដែល​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ដ៏រីកចម្រើន និងជោគជ័យមួយ ក្នុង​ប្រទេស​ឥណ្ឌា ផងដែរ។

លោក ហានកូ គឺជាស្ថាបនិកក្រុមហ៊ុន Priority Project Limited (PPL) ដែលជាក្រុមជំនាញ​ការផ្ដល់​​ប្រឹក្សាលើវិស័យហិរញ្ញវត្ថុ ដោយផ្ដោតលើប្រតិបត្តិការ និងយុទ្ធសាស្រ្ត ទៅដល់ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាហិរញ្ញវត្ថុ និងអ្នកវិនិយោគ ក្នុងទ្វីបអាស៊ី។ គាត់ក៏បានធ្វើការជាមួយក្រុមហ៊ុន ING Group អស់រយៈពេល ១៦ ឆ្នាំ ដែលក្នុងរយៈពេលនោះគាត់បានធ្វើការឲ្យក្រុមហ៊ុន ING-IGA អស់រយៈ​ពេល ៨ ឆ្នាំ ដែលជាក្រុមផ្ដល់ប្រឹក្សាលើផ្នែកទីផ្សារដ៏ឈានមុខមួយ។

លោក ហានកូ បានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតជំនាញរដ្ឋបាលអាជីវកម្ម ហើយគាត់កំពុង​ធ្វើការ​ក្នុង​ទីក្រុង​ហុងកុង។

 TALMAGE PAYNE

អភិបាល តំណាងម្ចាស់ភាគហ៊ុន ហ្វឺស ហូម ភីអិលស៊ី

លោក Talmage Payne ជាសហគ្រិន និងអ្នកមានគំនិតច្នៃប្រឌិតមួយរូប ហើយសព្វថ្ងៃជាប្រធាននៃអង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា។ គាត់គឺជាស្ថាបនិក ហ្វឺស ហ្វាយនែន និងអាជីវកម្មសង្គមជាច្រើនទៀត។ គាត់បានចំណាយពេលស្ទើរមួយជីវិតរបស់គាត់រស់ នៅទ្វីបអាស៊ី ដើម្បីធ្វើការទាំងក្នុងស្ថាប័នរកប្រាក់ចំណេញ និងស្ថាប័នមិនរកប្រាក់ចំណេញ ដែលផ្តល់ភាពវិជ្ជមានដល់សង្គម ។ គាត់ធ្លាប់ជានាយកប្រតិបត្តិនៃអង្គការ Hagar International (ការការពារ និង ការធ្វើឲ្យប្រសើរឡើងដល់អ្នកដែលរួចផុតពីការជួញដូរមនុស្ស) និងបានជួយបង្កើត Hagar ចំនួន ៩ប្រទេស​​ដោយប្រើម៉ូដែល មានទាំងការរកប្រាក់ចំណេញ និងមិនរកប្រាក់ចំណេញ ។ លោកធ្លាប់ជានាយកអង្គការទស្សនៈពិភពលោក កម្ពុជា និងជាប្រធានស្ថាបនិក វីសិនហ្វាន់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ការងារមនុស្សធម៌របស់លោកជាច្រើនលើកតាមរយៈការបំពាក់​​មេដាយ ថ្នាក់មនុស្សជាតិពីរដង និងងារសហមេតី្រ។ លោក បានសិក្សាមុខវិជ្ជាអភិវឌ្ឍន៍សេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Wheaton College។

Ong Teong Hoon

អភិបាល តំណាងម្ចាស់ភាគហ៊ុន Phillip Capital

លោក Ong Teong Hoon មានបទពិសោធន៍ជាង៣០ឆ្នំាក្នុងវិស័យធនាគារនៅអាស៊ី និងបទពិសោធន៍​​​ប៉ុន្មានឆ្នំាចុងក្រោយ​​ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោក Ong គឺជានាយកប្រតិបត្តិជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Phillip Capital ដែលជាក្រុមហ៊ុននាំមុខមួយនៅក្នុងអាស៊ី ហើយបច្ចុប្បន្ន លោកជាអភិបាលនៅធនាគារ Phillip ក្នុងប្រទេសកម្ពុជា និងជាអភិបាលក្នុងគឹ្រះស្ថានមីកូ្រហិរញ្ញវត្ថុ កេ្រឌីត នៅកម្ពុជា ។ លោកជាប្រធានក្រុមបឹ្រក្សាភិបាលសាលា Methodist ក្នុងប្រទេសកម្ពុជា និងមានតួនាទីជាថ្នាក់ដឹកនាំកំពូលនៃកម្មវិធី Youth and Detention Rehabilitation Program ។ លោក Ong ក៏ជាសមាជិកស្ថាបនិកក្រុមបឹ្រក្សាភិបាលរបស់ ហ្វឺស ហ្វយនែន និងបានធ្វើដំណើរជាមួយយើងឆ្លងកាត់ទាំងភាពលំបាក ការរីកចម្រើនខ្លំាង និង ជ័យជំនៈ។ គាត់ក៏ជាសមាជិកនៃវិទ្យាស្ថានធនាគារ ក្នុងទីក្រុងឡុងដ៍ផងដែរ (The Chartered Institute of Bankers in London) ។

Nicholas Lazos

អភិបាល តំណាងម្ចាស់ភាគហ៊ុន Insitor Fund

លោក Nicholas Lazos គឺជាសហស្ថាបនិក និង ជានាយកនៃក្រុមហ៊ុន Insitor Impact Asia Fund។ លោក Nicholas បានធ្វើការនៅអាស៊ីភាគខាងត្បូង និង អាស៊ីអាគ្នេយ៍អស់រយៈពេល៩ឆ្នំា ព្រមទាំង បានជួយសហគ្រាសសង្គម ក្នុងដំណាក់កាល ចាប់ផ្តើម ។ លោក Nicholas ទទួលខុសត្រូវលើវិនិយោគទុនធំៗ និងមានតួនាទីជាអភិបាលនៅក្នុងក្រុមហ៊ុនដែល Insitor បានវិនិយោគ។ មុននឹងចូលបម្រើការនៅ Insitor លោក Nicholas គឺជា ប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុនដែលផ្តល់ ដំណោះស្រាយខាងគេហដ្ឋានដល់អ្នកដែលមានចំណូលទាបមុនគេបង្អស់នៅកម្ពុជា។ លោកបានរៀបចំចាត់ចែងតាំងពីដំបូង និងអភិវឌ្ឍរហូតដល់មានប្រតិបត្តិការពេញលេញ។ គាត់ទទួលបានសញ្ញប័ត្រផ្នែកគណិតវិទ្យានៅក្នុងកម្មវិធីវិទ្យាសាស្ត្រសង្គមពីសាកលវិទ្យាល័យ Northwestern University។​

Fay Chetnakarnkul

អភិបាល តំណាងម្ចាស់ភាគហ៊ុន

អ្នកស្រី Fay Chetnakarnkul ជាអភិបាលម្ចាស់ភាគហ៊ុននិងជាប្រធាននៃ Norfund ប្រចាំនៅអាស៊ី។ អ្នកស្រីមានតួនាទីក្នុងការគ្រប់គ្រងនិងដឹកនំាផលបត្ររបស់ Norfund នៅអាស៊ី។ មុនមកកាន់ Norfund អ្នកស្រីបានបម្រើការងារនៅ សហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិនិងធនាគាពិភពលោក។​ អ្នកស្រីក៏មានបទពិសោធន៍ក្នុងវិស័យអភិវឌ្ឍន៍ហិរញ្ញវត្ថុតាមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ អាព្រិច អាមេរិកឡាទីន និងអឺរ៉ុបខាងកើត។ អ្នកស្រីបានបញ្ចប់ការសិក្សារពីសាកវិទ្យាល័យ Johns Hopkins ផ្នែកសិក្សារអន្តរជាតិជាន់ខ្ពស់។

លោក វិចិត្រ វណ្ណារដ្ឋ

អភិបាល តំណាងម្ចាស់ភាគហ៊ុន

លោក វិចិត្រ វណ្ណារដ្ឋ​ បានចូលរួមជាអភិបាលតំណាងម្ចាស់ភាគហ៊ុនរបស់ ហ្វឺស ហ្វាយនែន នាឆ្នាំ២០១៦។ លោកបានបម្រើការងារក្នុងវិស័យស្ថាប័នហិរញ្ញវត្ថុជាង១០ឆ្នាំដោយមានបទពិសោធន៍ក្នុងវិស័យធនាគារអន្តរជាតិ និងបទពិសោធន៍វិនិយោគពីសហរដ្ឋអាមេរិក អឺរ៉ុប និងកម្ពុជា។ សព្វថ្ងៃនេះលោក វណ្ណារដ្ឋ ជាប្រធានគ្រប់គ្រងការវិនិយោគនៃ Emerging Markets Investment Advisors (EMIA) ដែលជាក្រុមហ៊ុនឯកជនរបស់សឹង្ហបុរី ផ្តល់សេវាប្រឹក្សាយោបល់វិនិយោគ។​ មុនមកកាន់ទីនេះ គាត់ធា្លប់មានតួនាទីជាច្រើនដូចជា នាយកប្រតិបត្តិ ប្រធានប្រឹក្សាសហប្រតិបត្តិការហិរញ្ញវត្ថុនៅCana Securities, the investment banking arm of Canadia Investment Holding Plc.

លោក វណ្ណារដ្ឋ បានសិក្សារផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យ Harvard និង​ បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក ធនាគារនិងហិរញ្ញវត្ថុពី​សាលាពានិជ្ជសាស្រ្តអឺរ៉ុប ESCP។ លោកក៏ជាសមាជិកនៃ CPA របស់អូស្រ្តាលីផងដែរ។

Paul Freer

សមាជិកក្រុមប្រឹក្សាឯករាជ្យ

លោក Paul Freer មានបទពិសោធន៍ក្នុងតំណែង ជាន់ខ្ពស់ជាង២០ឆ្នំាជាមួយធនាគារអន្តរជាតិ និង មានប្រវត្តិទទួលបានជោគជ័យក្នុងការគ្រប់គ្រង គំរោង ការអប់រំ ជាមួយវិស័យអង្គការមិនរកប្រាក់ចំណេញក្នុងប្រទេសកម្ពុជា ។ លោក Paul បានចាប់ផើ្តមអាជីពធនាគារដំបូងក្នុងប្រទេសអង់គេ្លស មុនចំណាយពេល១៥ឆាំ្នទៀតធ្វើការក្នុងប្រទេសកម្ពុជា និងប្រទេសឡាវក្នុងមុខដំណែងប្រធានគ្រប់គ្រងជាន់ខ្ពស់ ក្នុងអង្គការទាំង រកប្រាក់ចំណេញ និងមិនរកប្រាក់ចំណេញ ។ លោក Paul ធ្លាប់ជានាយកប្រតិបត្តិធនាគារ Standard Charted Bank ក្នុងប្រទេសកម្ពុជា ជានាយកគ្រប់គ្រងធនាគារ Phongsavanh Bank ក្នុងប្រទេសឡាវ និងជានាយកផ្នែក Retail Banking នៃធនាគារ ANZ Royal Bank (Cambodia)។ គាត់ក៏បានរួមចំណែកក្នុងការបង្កើត ធនាគារ MARUHAN Japan BANK ក្នុងប្រទេស កម្ពុជាដោយគាត់បានបំរើការជាអគ្គនាយករង និង ជាប្រធានចាត់ការទូទៅ។ លោក Paul គឺជាសមាជិកគណៈកម្មាធិការផ្នែកហិរញ្ញវត្ថុ និងសម្ភារៈបរិក្ខាររបស់សាលា International School of Phnom Penh និងជាអ្នកបឹ្រក្សាឯករាជ្យ លើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុជាមួយធនាគារ ពិភពលោក ក៏ដូចជាអង្គការដ៏ទៃទៀត។ លោក Paul ទើបតែត្រូវបានតែងតាំងជា នាយកប្រតិបត្តិការនៅ PiPay ដែលជាសេវាកម្មបង់វិក័យបត្រអគ្គិសនីថ្មីមួយនៅកម្ពុជា។លោក Paul ទទួលបានសញ្ញបត្រអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Southampton Business School របស់ប្រទេសអង់គ្លេស។

Joshua Morris

អ្នកអង្កេត តំណាងម្ចាស់ភាគហ៊ុន CLDF

លោក Joshua Morris ជាដៃគូស្ថាបនិក និងជានាយកគ្រប់គ្រងនៃ Emerging Markets Investments (EMI) ជាអាជីវកម្មផ្តល់បឹ្រក្សាវិនិយោគដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និង គ្រប់គ្រង Cambodia-Laos Development Fund ។ មុនពេលបង្កើត EMI លោក Joshua បាន ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យឯកជន និងផ្តល់បឹ្រក្សាអាជីវកម្មនៅក្នុងអាស៊ីអាគ្នេយ៍តាមរយៈតួនាទីរបស់លោកជាសហស្ថាបនិកក្រុមហ៊ុន Emerging Markets Consulting ដែលជាក្រុមហ៊ុនប្អូនរបស់ក្រុមហ៊ុន EMI ។ មុនពេលប្តូរមករស់នៅកម្ពុជាក្នុងឆ្នំា ២០០៤ លោក Joshua មានការងារជាអ្នកគ្រប់គ្រង​ជាន់ខ្ពស់ផ្នែកទីផ្សារ និង អភិវឌ្ឍន៍សាជីវកម្មនៃក្រុមហ៊ុន បចេ្ចកវិទ្យា ដែលទើបចាប់ផើ្តម និង NASDQ ជាអាជីវកម្ម ពាណិជ្ជកម្មអេឡិចតូ្រនិចដែលមានចុះបញ្ជីទីផ្សារភាគហ៊ុន ។ លោក Joshua ទទួលបានសញ្ញបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Harvard Business School ឆ្នំា១៩៩៨ និងសញ្ញបត្របរិញ្ញបត្រកិត្តិយសពី Harvard University ក្នុងឆ្នំា១៩៩២ ។