សំណាញ់សុវត្ថិភាពសម្រាប់អ្នករំលស់ផ្ទះរយៈពេលវែង

ការទិញផ្ទះបង់រំលស់បាននឹងកំពុងមានភាពពេញនិយមក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។ អ្នកមានចំណូលទាបនិងមធ្យមដែលមិនមានប្រាក់គ្រប់គ្រាន់ក្នុងដៃដើម្បីទិញផ្ទះ មានឱកាសក្លាយជាម្ចាស់ផ្ទះតាមរយៈការបង់រំលស់ដែលមានរយៈពេលវែងមួយនេះ។